VIDEO

​ការស្រាវជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់​បង្ហាញថា ប្រជាជន​អាល្លឺម៉ង់ មាន​បញ្ហា​ខ្លាញ់​ក្បាលពោះ​។ បញ្ហា​នេះ គ្រូពេទ្យមួយរូប ​នៃ​សាកលវិទ្យាល័យ​បូ​ឃុម​​ថ្លែងថា មនុស្ស​ដែលមាន​បញ្ហា​ខ្លាញ់​ត្រង់​ពោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព ច្រើនជាង​អ្នក​ដែលមាន​ខ្លាញ់​ត្រគាក​។ មាន​គ្រោះថ្នាក់ ព្រោះ​ការ​ដុះ​ក្បាលពោះ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​ភ្នាស​សរសៃឈាម​ក្រហ​មក្រា​ស់ បណ្តាលមកពី​កោសិកា​ខ្លាញ់​ក្នុង​ពោះ ផលិត​សារធាតុ​នាំឲ្យ​រលាក​ផ្សេងៗ ដែល​បំផ្លាញ​កោសិកា​រាងកាយ ហើយ​កោសិកា​ខ្លាញ់ ក៏​ផលិត​ម៉ូលេគុល និង​អ័រម៉ូន​គ្រោះថ្នាក់ ។​

​ប្រសិនបើ​ចង់​រក្សា​ភាព​ក្មេង​ជាង​វ័យ ដោយ​មិនចាំបាច់​ពឹង​គ្រូពេទ្យ អ្នក​អាច​ទទួលទាន អាហារ​ដែលមាន​សារធាតុ Carotinoid ពី​ធម្មជាតិ​។ Carotinoid ជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ជួយ​ទប់ស្កាត់​សារធាតុ​កខ្វក់ ក្នុង​បរិយាកាស ដែល​បំផ្លាញ​ស្បែក និង​ធ្វើឲ្យ​ស្បែក ស​ខ្ចី​។ Carotinoid មាន​ច្រើន​នៅក្នុង​ការ៉ុត ប៉េង​ប៉ោះ ស្ពៃ​ក្តោប ព្រមទាំង​វីតាមីន C , E និង A ដែល​ជួយ​ឲ្យ​ស្បែកស ខ្ចី ភ្លឺ​ស្អាត​៕ ប្រភព​៖(antkh)

OTHER VIDEO